ថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងជួបចរចាអំពីសភាពការណ៍នៅឧបទ្វីបកូរ៉េ
(VOVWORLD) - នាថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញ ជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in អំពីបម្រែបម្រួល ថ្មីៗបំផុតនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីជំនួបកំពូលអន្តរកូរ៉េកាលពីសប្ដាហ៍មុន។
ជំនួប ចរចារវាងថ្នាក់ដឹកនាំទាំងពីររូបនេះប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Moon Jae-in កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅ។ ក្នុងជំនួបនោះ លោក Trump បាន សម្ដែងនូវការត្រៀមខ្លួនជាស្រេចរៀបចំជំនួបកំពូលលើកទី២រវាងលោកជាមួយ មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នាពេលខាងមុខ៕