ថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងសង្ឃឹមផ្សាភ្ជាប់ទំនាក់ទំនងទេ្វភាគី

ថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងសង្ឃឹមផ្សាភ្ជាប់ទំនាក់ទំនងទេ្វភាគី - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានា ធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye (រូបថត៖Kyodo)


(VOVworld) - នាថ្ងៃទី១៥ មករា សមាជិកសភាជប៉ុនលោក Fukushiro Nukaga បាន
ឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី Park Geun-hye បានផ្លាស់ប្ដូរសារដោយប្រយោល ដោយសម្ដែងក្ដី
សង្ឃឹមអំពីការផ្សាភ្ជាប់ទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះជាឆ្នាំដែលប្រទេសទាំង២
រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រក្រតីទំនាក់ទំនងការទូត។ទីភ្នាក់ងារ
សារព័ត៏មាន Kyodo របស់ជប៉ុន បានដកស្រង់ប្រសាសន៍របស់សមាជិកសភា
Nukaga ឲ្យដឹងថា គណៈប្រតិភូនៃរដ្ឋសភាកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សន
កិច្ចនៅជប៉ុន បានបញ្ជូនសាររបស់ប្រធានាធិបតីលោកស្រី Park Geun-hye ទៅ
នាយករដ្ឋមន្រ្តីលោក Shinzo Abe ក្នុងនោះថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់
ថា សេអ៊ូលមានបំណងនូវជំហានចាប់ផ្ដើមថ្មី១ក្នុងទំនាក់ទំនងជាមួយតូក្យូហើយ
នឹងខិតខំប្រឹងប្រែងដើម្បីកែលំអរទំនាក់ទំនងនេះ។រីឯខ្លួនវិញ លោក Shinzo Abe
បានសម្ដែងក្ដីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំង២នឹងត្រូវបានកែលំអរក្នុង
ឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ