ថ្នាក់ដឹកនាំជួរមុខនៃកំលាំងប៉ះបោរស៊ីរីត្រូវស្លាប់ក្នុងការប៉ះទង្កិច
|
កំលាំងកងទ័ពសេរីភាពស៊ីរី (FSA) (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ២១ តុលា មជ្ឈដ្ឋានសារព័ត៌មាននៃរដ្ឋាភិបាលស៊ីរីនិង
កំលាំងប៉ះបោនៅស៊ីរីសុទ្ធតែបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំជួរមុខនៃកំលាំងកងទ័ព
សេរីភាពស៊ីរី (FSA) Yasser al-Aboud ត្រូវស្លាប់ក្នុងការប៉ះទង្កិច ជាមួយកងទ័ព
រដ្ឋាភិបាល ភាគខាងត្បូងទីក្រុង Deraa របស់ស៊ីរី។ សមាជិកមួយនាក់នៃក្រុម
ប៉ះបោរដែលបានចូលរួមក្នុងការវាយប្រហារពោលខាងលើក៏បានទទួលស្គាល់
ព័ត៌មាននេះដែរ។ នាថ្ងៃដ៏ដែល ប៉ូលីស ន័រវេស បានចាប់ផ្តើម យុទ្ធនាការស្វែក
រកស្ត្រី ២ រូបមានដើមកំណើតសូម៉ាលីដែលរត់កេចខ្លួនទៅកាន់ស៊ីរីសំដៅជួយ
ឧបត្ថម្ភកំលាំថប៉ះបោរនៅប្រទេសមជ្ឈឹមបូរព៌ារនេះ។ តាមទីភ្នាក់ងារចារកម្ម
ន័រវេសបានឲ្យដឹងថា៖ គិតដល់ពេលនេះ ប្រជាពលរដ្ឋន័រវេសចំនួន ៤០ នាក់
បានទៅកាន់ស៊ីរីសំដៅចូលរួមជំលោះនៅប្រទេសនេះ៕