នាថ្ងៃទី ១៣ ឧសភា ប្រធានក្រុមប្រឹក្សារប្រជាជនកំពូល (រដ្ឋសភា) នៃសាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Yong Nam បានអញ្ចើញមកដល់រដ្ឋធានី
Jakarta ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី ក្នុងេយៈពេល ៤ ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Kim Yong Nam នឹងជួបចរចារជាមួយប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះ លោក Susilo Bambang Yudhoyono ជួបសម្តែងការគួសមអនុប្រធានា
ធិបតីឥណ្ឌូនេស៊ី Boediono និងបណ្ដាប្រធានក្រុមប្រឹក្សារពិគ្រោះយោបល់ប្រជាជន
(ព្រិទ្ធសភា) និង រដ្ឋសភា។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ៣ នៅឥណ្ឌូនេស៊ីរបស់
លោក Kim Yong Nam ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក៕
|
ប្រធានក្រុមប្រឹក្សារប្រជាជនកំពូល (រដ្ឋសភា) នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Yong Nam (Image: vietnamplus.vn) |