ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញទទួលជួបបេសកជនពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា
(VOVWORLD) - នាថ្ងៃទី៦ ខែវិឆ្ជិកា នៅទីក្រុងហូជីមិញ លោក Le Thanh Liem អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយ លោក លី វ៉ាន់ហុង បេសកជនពិសេសនៃរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ក្នុងឱកាសដែលលោកអញ្ជើញចូលរួម “ទិវាជួបប្រាស្រ័យមិត្តភាពអ្នកការសែតវ័យក្មេង យុវជន និស្សិតនៅបណ្តាខេត្តព្រំដែន វៀតណាម - កម្ពុជា”។
លោក Le Thanh Liem អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក លី វ៉ាន់ហុង បេសកជនពិសេសនៃរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោក លី វ៉ាន់ហុង បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំ “ទិវាជួបប្រាស្រ័យមិត្តភាពអ្នកការសែតវ័យក្មេង យុវជន និស្សិតនៅបណ្តាខេត្តព្រំដែន វៀតណាម - កម្ពុជា” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥២នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ លោកក៏បន្តថាសកម្មភាពទាំងនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបង្កើនការយល់ដឹងគ្នានិងរឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ។
លោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តរៀបចំកម្មវិធីនេះក្នុងឆ្នាំខាងមុខទៀតដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនង «ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពជាយូរអង្វែង” រវាង វៀតណាមនិងកម្ពុជាផងដែរ៕