ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១៣ មករា នៅទីក្រុងហូជីមិញ លោក Phan Van Mai ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េ ខាងត្បូងនិងគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូង ដែលកំពុងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោក Phan Van Mai បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញ មានគោលបំណងថា លោកប្រធានរដ្ឋសភា និងសមាជិករដ្ឋសភាកូរ៉េខាងត្បូងនឹង យកចិត្តទុកដាក់ ហើយគាំទ្រទីក្រុងហូជីមិញឲ្យសម្រេចភារកិច្ចរបស់ខ្លួន ក្នុងការ ពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង លើវិស័យវិនិយោគ ទេសចរណ៍ វប្បធម៌ កីឡា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជា ពិសេសក្នុងវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយទីក្រុងមានការយកចិត្ត ទុកដាក់ ដូចជាការផ្លាស់ប្ដូរឌីជីថល ការអនុវត្តបច្ចេកវិទ្យា ការគ្រប់គ្រងទីក្រុង ការ ដោះស្រាយបញ្ហាចរាចរណ៍ទីក្រុង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ល។

ដោយកត់សម្គាល់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញចំពោះ សំណើជំរុញទំនាក់ទំនងរវាងទីក្រុង និងកូរ៉េខាងត្បូង លោកប្រធានរដ្ឋសភា Kim Jin Pyo បានចាត់ទុកថា ក្នុងយុទ្ធនាការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ ទីក្រុង Busan បាននិងកំពុងទទួលបានការវិនិយោគដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ គំរូដោយ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងទីក្រុង។ អាស្រ័យហេតុនេះ ទីក្រុង ហូជីមិញអាចទស្សនា សិក្សាបទពិសោធន៍ ហើយសហប្រតិបត្តិការជាមួយទីក្រុង Busan ក្នុងវិស័យផ្លាស់ប្តូរឌីជីថល ការកសាងទីក្រុងឆ្លាតវៃ និងការគ្រប់គ្រងទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ