ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលថ្នាក់ដឹកនាំមូលដ្ឋាននៃប្រទេសឡាវ កម្ពុជា និងកូរ៉េខាងត្បូង
(VOVWORLD) - ក្នុងឱកាសបើកកិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី១ ឆ្នាំ២០២២ នារសៀលម្សិលមិញ អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ លោក Ngo Minh Chau បានទទួលជួបថ្នាក់ដឹកនាំនៃបណ្តាមូលដ្ឋាននៃប្រទេសឡាវ និងកម្ពុជា និងកូរ៉េខាងត្បូង។
ទិដ្ឋភាពនៃបណ្តាជំនួប |
ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Phoukhong Bannavong អភិបាលរងក្រុងវៀងចន្ទន៍ និងលោកស្រី Lingthong Sengtavanh អភិបាលរងខេត្ត Savannakhet (ឡាវ) បានចាត់ទុកថា នាពេលខាងមុខ ទីក្រុងហូជីមិញ និងមូលដ្ឋានចំនួនពីររបស់ឡាវ ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍រាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលបានព្រមព្រៀងដោយប្រទេសទាំងពីរ។ ជាពិសេស ជំរុញនាយកដ្ឋាន សាខា និងអ្នកវិនិយោគក្នុងតំបន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងអាជីវកម្ម; ពង្រឹងសកម្មភាពតភ្ជាប់ទេសចរណ៍...។
ក្នុងជំនួបជាមួយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ (កម្ពុជា) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Ngo Minh Chau បានស្នើខ្លឹមសារជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន៖ ទេសចរណ៍ ពាណិជ្ជកម្ម ការពង្រីកការ ការដឹកជញ្ជូនតាមផ្លូវទឹក សុខាភិបាល និងការអប់រំ។
ជួបជាមួយលោក Jeong Kwang-Yeol អភិបាលរងខេត្ត Gangwon និងលោក Whang Myeong Seok ប្រធាននាយកដ្ឋានសម្របសម្រួលផែនការខេត្ត Gyeongsangbuk (កូរ៉េខាងត្បូង) លោក Ngo Minh Chau បានមានប្រសាសន៍ថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងបណ្តាប្រទេសក្នុងតំបន់ខេត្ត Gangwon, Gyeongsangbuk គឺធំធេងណាស់; សង្កត់ធ្ងន់ថា ទីក្រុង ហូជីមិញយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការទាក់ទាញធនធាន បច្ចេកវិទ្យាជឿន លឿនលើពិភពលោក ហើយនឹងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងតំបន់ និងបរទេសធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព៕