ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា |
(VOV)_នាថ្ងៃទី៤កក្កដា លោកស្រី Nguyen Thi Quyet Tam លេខារងគណៈកម្មា
ធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បាន
ជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា ដឹកនាំដោយសមាជិកការិ
យាល័យនយោបាយ បក្សកម្មុយនីស្តឥណ្ឌា លោក Doraisamy Raja ។ នៅទីនេះ លោក
ស្រី Nguyen Thi Quyet Tam មានគោលបំណងថា៖ ដោយតួនាទីរបស់ខ្លួន គណបក្ស
កម្មុយនីស្តឥណ្ឌា ក៏ដូចជាបុគ្គលលោក Doraisamy Raja នឹងជាស្ពានតភ្ជាប់ជំរុញ
កិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់ឥណ្ឌាជាមួយទីក្រុងហូជីមិញនិយាយដោយ
ឡែក និងតំបន់ផ្សេងៗទៀតរបស់វៀតណាម និយាយរួម តាមនោះជំរុញទំនាក់ទំនង
រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ លោក Doraisamy
Raja បានចាត់ទុកថា៖ វៀតណាមនិងឥណ្ឌាកំពុងមានទំនាក់ទំនងដ៏ល្អប្រសើរ និង
ជាដៃគូយុទ្ធសាស្ត្រ បានគណបក្សកម្មុយនីស្តឥណ្ឌាមានគោលបំណងសិក្សារស្រាវជ្រាវ
ផ្លាស់ប្តូរបទពិសោធន៍ អំពីគោលការណ៍ផ្លាស់ប្តូរជាមួយវៀតណាមនិងវិស័យផ្សេងៗទៀត៕