ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិស្តអាមេរិក
(VOVworld)-នារសៀលថ្ងៃទី៦មេសា លោក Tat Thanh Cang លេខារងអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានទទួលជួបជាមួយលោក John
Bachtell ប្រធានគណៈបក្សកុម្មុយនិស្តអាមេរិករួមទាំងគណៈប្រតិភូដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Tat Thanh
Cang បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងបាននិងកំពុងបង្កលក្ខណៈងាយស្រួល សម្រាប់ក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុននៃប្រទេសនានាដំណើរការសកម្ម
ភាព ផលិតកម្មនៅវៀតណាម។ លោក Tat Thanh Cang សង្ឃឹមថា តាមរយៈ
ដំណើរ ទស្សនកិច្ចវៀតណាមរបស់ក្រុមការងារអាមេរិកលើកនេះ កិច្ចសហប្រ
តិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ
ព្រមទាំង ជម្រុញទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ ជាពិសេសចែករំលែកនូវ
បទពិសោធ ន៍ក្នុងការងារដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងខឿនសេដ្ឋកិច្ច
ទីផ្សារនេះ។ រីឯខ្លួនវិញ លោក John Bachtell បានអះអាងថា គណៈបក្សកុម្មុយ
និស្តអាមេរិក ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងចែករំលែកនូវបទពិសោធ
ន៍របស់ខ្លួនជាមួយ វៀតណាម រួមទាំងមានបំណងរៀនសូត្រពីបក្សកុម្មុយនិត្តវៀត
ណាមផងដែរ៕