ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបប្រធានគណៈកម្មាធិការបដិវត្តគុយបា
(VOVWORLD) -លោកស្រី Vo Thi Dung លេខារងគណៈកម្មាធិការបក្សទីក្រុងបានឲ្យដឹងថាទោះជាភូមិសាស្ត្រនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែវៀតណាម និងគុយបាជានិច្ចកាលបានផ្ដល់មនោសញ្ចេតនាឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះមានរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មការការពារបដិវត្តគុយបា។
លោកស្រី Vo Thi Dung លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបលោក Carlos Rafael Miranda Martinez សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា (រូបថត៖ vnanet.vn) |
នាយប់ថ្ងៃទី ២២ ខែសីហា លោកស្រី Vo Thi Dung លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបលោក Carlos Rafael Miranda Martinez សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា និងជាប្រធានគណៈកម្មាធិការបដិវត្តគុយបា និងគណប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការការពារបដិវត្តគុយបាដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Vo Thi Dung លេខារងគណៈកម្មាធិការបក្សទីក្រុងបានឲ្យដឹងថាទោះជាភូមិសាស្ត្រនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែវៀតណាម និងគុយបាជានិច្ចកាលបានផ្ដល់មនោសញ្ចេតនាឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះមានរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មការការពារបដិវត្តគុយបា។ ទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាមួយគុយបាលើវិស័យគ្រប់គ្រងសេដ្ឋកិច្ច យន្តការសេដ្ឋកិច្ចទីផ្សារ និង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជីវបច្ចេកវិទ្យា សុខាភិបាល អប់រំ និងទេសចរណ៍។
ជាការឆ្លើយតប លោក Carlos Rafael Miranda Martinez បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ព្រមទាំងចាត់ទុកថា គណៈកម្មាធិការការពារបដិវត្តគុយបាក៏មានសកម្មភាពស្រដៀងគ្នានេះដែរ។ លោកបានអះអាងថា ភារកិច្ចសំខាន់របស់គណៈកម្មាធិការការពារបដិវត្តគុយបាគឺ ផ្សព្វ ផ្សាយគោលករណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទៅកាន់ប្រជាជន ព្រមទាំងលើកសំណើរអំពីរាល់បញ្ហាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅកាន់បក្សផងដែរ៕