ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបប្រធានសម្ព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង
(VOVWORLD) - ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទីក្រុងហូជីមិញជឿជាក់ថា ទំនាក់ទំនងសហប្រតិបតិ្តការជាមួយកូរ៉េខាង ត្បូងនឹងមានការអភិវឌ្ឍគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN) |
នោះគឺការអះអាងរបស់ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅក្នុងជំនួបសវនាការជាមួយលោក Chang Soo Huh ប្រធានសម្ព័ន្ធឧស្សាហ កម្មកូរ៉េខាងត្បូង (FKI) នារសៀលថ្ងៃទី១៣ កញ្ញា នៅទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអះអាងថា គោលដៅរបស់ទីក្រុងហូជីមិញគឺក្លាយ ទៅជាទីក្រុងឆ្លាតវៃនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងវិទ្យាសាស្ត្របច្ចេកវិទ្យា ក្នុងតំបន់។ ដោយហេតុនេះ ទីក្រុងហូជីមិញជានិច្ចកាលទទួលស្វាគមន៍ វិនិយោគិននិងសហគ្រិនបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូងមក បណ្ដាក់ទុន ធ្វើអាជីវកម្មនៅទីក្រុង ពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនគរ មេកានិក អេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន។ ល។
រីឯខ្លួនវិញ លោក Chang Soo Huh ក៏បានសង្កត់ធ្ងន់ថា សហគ្រាសកូរ៉េខាង ត្បូងមានគោលបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភ គាំទ្ររបស់អាជ្ញាធរទីក្រុងក្នុងដំណើរការវិនិយោគ ធ្វើអាជីវកម្ម ដើម្បីមិនត្រឹមតែ នាំមកនូវវឌ្ឍនភាពចំពោះ វិនិយោគិន និងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ជំរុញទំនាក់ទំនងសហប្រតិបតិ្តការដ៏ល្អប្រសើររវាងកូរ៉េខាងត្បូងនិងវៀតណាមទៀតផង៕