ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃតំបន់ Ostrobothnia ខាងជើង ហ្វាំងឡង់

(VOVworld) - នារសៀលថ្ងៃទី៥ មិនា លោក Le Hoang Quan ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូនៃតំបន់ Ostrobothnia ខាងជើង ប្រទេសហ្វាំងឡង់ ដឹកនាំ ដោយអភិបាលតំបន់លោក Asko Peltola ដែលកំពុងបំពេញទស្សនកិច្ចការងារ
នៅ វៀតណាម។នៅទីនេះ លោក Le Hoang Quan បានសង្កត់ធ្ងន់ថា ទីក្រុង
ហូជីមិញ ជានិច្ចកាលធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងរវាងវៀត
ណាមនិង ហ្វាំងឡង់និយាយរួមនិងរវាងទីក្រុងហូជីមិញជាមួយតំបន់ ដៃគូនានា
របស់ហ្វាំងឡង់ និយាយដោយឡែក។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃតំបន់ Ostrobothnia ខាងជើង ហ្វាំងឡង់ - ảnh 1
កសិកម្មជាវិស័យសហប្រតិបតិ្តការសំខាន់រវាងភាគីទាំង២ (រូបថត៖TTXVN)

រីឯខ្លួ​នវិញ លោក Asko Peltola បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមក៏ដូចជា
មកទស្សនាទីក្រុងហូជីមិញលើកនេះរបស់គណៈប្រតិភូនៃតំបន់ Ostrobothnia ខាងជើង គឺសំដៅផ្លាស់ប្ដូរឱកាសសហប្រតិបតិ្តការរវាងភាគីទាំង២ក្នុងវិស័យកសិកម្មនិងសុវត្ថិ ភាពស្បៀងអាហារ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ