ថ្នាក់ដឹកនាំទូទាំងប្រទេសផ្ញើសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang
(VOVWORLD) - ក្នុងសារទូរលេខនាថ្ងៃទី២១ខែកញ្ញា ជូនចំពោះអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងក្រុមគ្រួសាលោកប្រធានរដ្ឋ Tran Dai Quang អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះអាង ថា ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang ជាមិត្តដ៏ល្អនិងជិតស្និទ្ធិរបស់ប្រជាជន ចិនដោយបានរួមចំណែក ពូនជ្រុំនិងអភិវឌ្ឍន៍ចំណងមិត្តភាពវៀតណាម-ចិន ជាពិសេសសកម្មក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។
ប្រធានរដ្ឋ លោក Tran Dai Quang |
នាថ្ងៃទី២១ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារទូរ លេខចូលរួមរំលែកទុក្ខដល់ប្រជាជនវៀតណាម ក្រុមគ្រួសារនិងមិត្តភក្តិរបស់ ប្រធានរដ្ឋ លោក Tran Dai Quang។ ប្រធានាធិបតី Putin បានកោតសរសើរ ចំពោះរាល់ការរួមវិភាគទានរបស់លោកប្រធានរដ្ឋ Tran Dai Quang ក្នុងការ បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ក្នុងថ្ងៃដដែល ក៏បានផ្ញើសេចក្តីរំលែកទុក្ខដល់នា យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ខណៈបានដឹងដំណឹងថា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលមរណភាព។
នាថ្ងៃទី២១ខែកញ្ញា ខុទ្ទកាល័យលេខាធិការសារព័ត៌មានសេតវិមានបានជូន ដំណឹងនូវសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលតាងនាមប្រជាជនអាមេរិក ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ ប្រធានរដ្ឋលោក Tran Dai Quang និងប្រជាជនវៀតណាម។ ក្នុងសេចក្តីប្រ កាសនេះ ប្រធានាធិបតី លោក Trump បានសរសេរថា “យើងខ្ញុំនឹងចងចាំជា និច្ចនូវការរួមចំណែករបស់ប្រធានរដ្ឋ លោក Tran Dai Quang សម្រាប់សន្តិភាព សន្តិសុខ និងភាពសម្បូររុងរឿងក្នុងតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក៏ដូចជាប្រសាសន៍របស់លោកសម្រាប់ប្រទេសវៀត ណាមមួយពោរពេញទៅដោយមោទនភាពនិងឯករាជ្យលើឆាកអន្តរជាតិ”។
ក្នុងថ្ងៃដដែល គណៈប្រតិបត្តិមជ្ឈឹមបក្សប្រជាជនបដិបវត្តន៍ឡាវ រដ្ឋសភា រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈកម្មាធិការមជ្ឈឹម រណសិរ្សឡាវកសាងប្រទេស បានផ្ញើសារទូរលេខ ជូនចំពោះគណៈ ប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា រដ្ឋាភិ បាលនិងគណកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដោយចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាថ្ងៃទី២១ខែកញ្ញាក៏បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ប្រជាជនវៀតណាម ចំពោះ មរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។
រីឯសារទូរលេខចូលរួមរំលែកទុក្ខរបស់នាយករដ្ឋមន្ត្រី ជប៉ុន លោក Sinzo Abe បានអះអាងថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ជប៉ុន មានក្តីសោកសៅ យ៉ាងក្រៃលែង ចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំឈ្លាស វៃម្នាក់បានបង្កើតឡើងទំនាក់ទំនង ជិតស្និទ្ធ លើ គ្រប់វិស័យរវាងប្រទេសទាំងពីរ៕