ថ្នាក់ដឹកនាំនៅទូទាំងពិភពលោករំលែកទុក្ខជាមួយប្រជាជន និងរដ្ឋាភិបាលរុស្ស៊ីអំពីករណីធ្លាក់យន្តហោះ

(VOVWORLD) -នាថ្ងៃទី ១២ កុម្ភៈ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើសារទូរលេខ រំលែកទុក្ខជូនចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីករណីធ្លាក់យន្ដហោះ An-148 នៅជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១១ កុម្ភៈ។ 
ថ្នាក់ដឹកនាំនៅទូទាំងពិភពលោករំលែកទុក្ខជាមួយប្រជាជន និងរដ្ឋាភិបាលរុស្ស៊ីអំពីករណីធ្លាក់យន្តហោះ - ảnh 1 ថ្នាក់ដឹកនាំនៅទូទាំងពិភពលោក
រំលែកទុក្ខជាមួយប្រជាជន និងរដ្ឋាភិបាលរុស្ស៊ីអំពីករណីធ្លាក់យន្តហោះ

លោក  Xi Jinping បានផ្ញើក្ដីរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងករណី ធ្លាក់យន្ដហោះពោលខាងលើ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក៏បានផ្ញើសារទូរលេខ រំលែកទុក្ខជូនចំពោះសមភាគីរុស្ស៊ី លោក Dmitry Medvedev ផងដែរ ។

មុននេះ នាថ្ងៃទី ១១ កុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើក្ដីរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រជាជន និងរដ្ឋាភិបាលរុស្ស៊ីក្រោយពីករណី ធ្លាក់យន្ដហោះពោលខាងលើ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ក៏បាន ផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះប្រធានធានធិបតីរុស្ស៊ីលោកVladimir Putin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ