ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកអបអរសាទរជូនចំពោះប្រធានរដ្ឋថ្មីរបស់គុយបា
(VOVWORLD) -ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ហើយសម្ដែងនូវក្ដីសង្ឃឹមរឹតបន្តឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មីរបស់គុយបា សំដៅនាំមកនូវសមិទ្ធិផលដ៏ធំធេងថែមទៀតសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប៉េកាំង និង ឡាហាហាវាណ។
ប្រធានរដ្ឋថ្មីរបស់គុយបាលោក Miguel Díaz-Canel Bermúdez |
នាថ្ងៃទី ១៩ មេសា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះលោក Miguel Díaz-Canel Bermúdez បន្ទាប់ពីលោកត្រូវបានរដ្ឋសភាគុយបាបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋក្នុងអាណត្តិថ្មី។ ប្រធានាធិបតី Venezuela លោក Nicolas Maduro បានអបអរសាទរចំពោះគុយបា "ដោយសារដំណើរការតែងតាំង និងបោះឆ្នោតជ្រើសតាំងប្រកបដោយភាពសុក្រិដ្ឋ ប្រជាធិបតេយ្យ និងទូលំទូលាយសម្រាប់ថ្នាក់ដឹកនាំនីតិបញ្ញត្តិ និងនីតិប្រតិបត្តិកថ្មីនៃប្រទេសជាតិ។
ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ហើយសម្ដែងនូវក្ដីសង្ឃឹមរឹតបន្តឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មីរបស់គុយបា សំដៅនាំមកនូវសមិទ្ធិផលដ៏ធំធេងថែមទៀតសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប៉េកាំង និង ឡាហាហាវាណ។
ទន្ទឹមនឹងនេះ ប្រធានាធិបតី Bolivian លោក Evo Morales បានសរសេរលើបណ្ដាញសង្គមTwitter ថា "យើងអបអរសាទរចំពោះលោកលោក Miguel Díaz-Canel Bermúdez ដែលត្រូវបានរដ្ឋសភាគុយបាបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋប្រកដោយប្រជាធិបតេយ្យ។
ប្រធានាធិបតី ម៉ិកស៊ិកលោក Enrique Peña Nieto ប្រធានាធិបតី ប៉ាណាម៉ា លោក Juan Carlos Varela និងថ្នាក់ដឹកនាំនៅទូទាំងពិភាពលោក ជាពិសេសគឺអាមេរិកឡាទីនក៏បានផ្ញើរសេចក្ដីអបអរសាទរចំពោះប្រធានក្រុមប្រឹក្សារដ្ឋថ្មីរបស់គុយបាផងដែរ៕