ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបន្តផ្ញើសារទូរលេខ និងសិខិតអបអរសាទរ ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម
(VOVWORLD) -ប្រធានបក្ស កុម្មុយនីស្តឈីលីលោក Guillermo Taillier del Valle ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គសេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ក្នុងឱការ រំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១៩) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសាធារណរដ្ឋនីការ៉ាហ្គ័រ សាធារណរដ្ឋប៉ាណាម៉ា បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គសេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ ទន្ទឹមនឹងនេះ ប្រធានបក្ស កុម្មុយនីស្តឈីលីលោក Guillermo Taillier del Valle ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គេសខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋបូលីវីលោក Jorge Arreaza ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh ផងដែរ៕