ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម
(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសារលិខិត
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសារលិខិតអំណរសាទរជូនចំពោះប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang ។ ក្នុងនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរថា៖ "ខ្ញុំទន្ទឹងរងចាំធ្វើការជាមួយឯកឧត្តមដើម្បីពង្រឹងថែមទៀតទំនាក់ទំនងរបស់យើងនិងទន្ទឹងរង់ចាំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសដ៏ស្រស់ស្អាតរបស់ឯកឧត្តមនៅក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងឱកាសពិសេសនេះយើងខ្ញុំសូមផ្ញើរជូនឯកឧត្តមនិងប្រជាជនវៀតណាមនូវការអបអរសាទរយ៉ាងកក់ក្តៅនិងបំណងប្រាថ្នាដ៏ល្អបំផុតដើម្បីសន្តិភាព វិបុលភាពនិងសុភមង្គល។"
ក៏ក្នុងឱកាសនេះថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ា ឥណ្ឌា វេណេហ្ស៊ុអេឡា អាល្លឺម៉ង់អ៊ីតាលី បារាំង អូស្ត្រាលី និងអ៊ុយក្រែនក៏បានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមផងដែរ៕