ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅទូទាំងពិភពលោកផ្ញើសារលិខិតអបអរសាទរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម

(VOVWORLD) - ក្នុងឱកាសដែល លោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំង ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacida Ardern បានផ្ញើសារលិខិតអបអរសាទរចំពោះលោក។ 

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ប្រធានាធិបតីឥណ្ឌូអាហ្សែបែហ្សង់ Ilham Aliev ប្រធានាធិបតីកៀហ្ស៊ីហ្សី (Kyrgyz) លោក Sadyr Japarovនិងអគ្គទេសាភិបាលនូវែលសេឡង់ លោក Patsy Reddy ក៏បានផ្ញើសារអបអរសាទរជូនចំពោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផងដែរ។ ជាមួយនឹងគ្នានេះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូ (Joko Widodo) និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ Jacinda Ardern នាយករដ្ឋមន្រ្តីប៊ូតាន Loytay Tshering និនាយករដ្ឋមន្រ្តីងអាស៊ែបៃហ្សង់ Ali Asadov  ក៏បានផ្ញើសារលិខិតអបអរសាទរដល់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។

ប្រធានសភាជាន់ទាបនៃប្រទេសនូវែលសេឡង់ Travor Mallard និងប៉ូឡូញ ក៏ដូចជាប្រធានឌូម៉ាជាតិ - រដ្ឋសភានៃសហព័ន្ធរុស្ស៊ី Vyacheslav Volodin  ; ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Park Byeong –Seug ប្រធានក្រុមប្រឹក្សាជាតិអូទ្រីស Wolfgang Sobotka ក៏បានផ្ញើសារលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ