ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងស្តីពីថវិការយៈពេលវែងនិងកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) បានសម្តែងនូវក្តីរីករាយចំពោះការវិវត្តន៍នេះដោយសង្កត់ធ្ងន់ថានាបច្ចុប្បន្ន សហភាពអឺរ៉ុបអាចចាប់ផ្តើមបែងចែកថវិកាដូចពោលខាងលើនេះ និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ។
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងស្តីពីថវិការយៈពេលវែងនិងកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1 ពីឆ្វេងទៅស្តាំ៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក Alexander De Croo និងនាយករដ្ឋមន្រ្តី Luxembourg លោក Xavier Bettel ក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ (រូបថត៖ REUTERS / VNA)

នៅក្នុងកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១០ ខែធ្នូនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប សម្រេចបានកិច្ចព្រមព្រៀងស្តីពីថវិការយៈពេលវែងនិងកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយមានទឹកប្រាក់ចំនួន ១.៨០០ ពាន់លានអឺរ៉ូ (ស្នើនឹង ២.១៩០ ពាន់លានដុល្លារអាមេរិក) ដើម្បីដោះស្រាយផលវិបាកផ្នែកសេដ្ឋកិច្ចនិងសង្គមដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) បានសម្តែងនូវក្តីរីករាយចំពោះការវិវត្តន៍នេះដោយសង្កត់ធ្ងន់ថានាបច្ចុប្បន្ន សហភាពអឺរ៉ុបអាចចាប់ផ្តើមបែងចែកថវិកាដូចពោលខាងលើនេះ និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញផងដែរ។ យោងទៅតាមលោក Charles Michel បានឲ្យដឹងថាកញ្ចប់ស្តារសេដ្ឋកិច្ចឡើងវិញនេះនឹងជំរុញការផ្លាស់ប្តូរថាមពលបៃតងនិងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសសមាជិកនៃប្លុក EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ