ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានប្រឆាំងជំទាស់ចំពោះទឡ្ហីករណ៍របស់ចិនអំពីស្ថានភាពនៅសមុទ្រខាងកើត
|
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa (រូបថតអិនធឺណែត) |
(VOVworld)-ក្នុងបទឆ្លើយសំភាសរបស់ “ទស្សនាវដ្តីវិថី Wall”នាថ្ងៃទី២០ឧសភា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa បានប្រឆាំងជំទាស់ ចំពោះទស្សនៈមួយចំនួនដែលចិនធ្លាប់នាំចេញសំដៅអធិប្បាយឲ្យអំពើដែលធ្វើ
ឲ្យបង្កើនភាពតានតឹងលើសមុទ្រខាងកើត ព្រមទាំងឲ្យដឹងថែមទៀតថា ឥណ្ឌូនេ
ស៊ីនឹង ធ្វើ អន្តរាគមន៍យ៉ាងខ្លាំងក្លារជាង សំដៅដោះស្រាយភាពតានតឹងនៅ
សមុទ្រខាងកើត ក្រោយពីចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅក្នុង
តំបន់សមុទ្ររបស់វៀតណាម។ តាមលោក Natalegawa ថា ភាពតានតឹងនាសព្វ
ថ្ងៃរវាងវៀតណាម និងចិន មិនត្រឹមតែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងជា
បញ្ហារបស់តំបន់ទៀត ផង។ ដោយហេតុនេះ អាស៊ានមាន “ភារកិច្ចពិសេស”
សម្រាប់ភាគី ទាំងពីរនឹងជួបសន្ទនាដើម្បីដោះស្រាយស្ថានភាពនេះ។ លោក
អះអាងថា ជាច្បាស់លាស់ថាចិនបានរំលោភទៅលើសេចក្តីថ្លែងការស្តីពីការ
ប្រតិបត្តិសម្រាប់ភាគី នានានៅសមុទ្រខាងកើត (DOC) ខណៈពេលដែល ចិនបានសន្យាប្រតិបត្តិសេច ក្តីថ្លែងការនេះជារឿយៗ។
ក្នុងពេលជាមួយគ្នានេះ ឆ្លើយសម្ភាសជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ
Nikkei ពេលមកដល់ជប៉ុនចូលរួមសន្និសីទ “អនាគតទ្វីបអាស៊ី” នាយករដ្ឋមន្រ្តី
សឹង្ហបុរី លោក Ly Shieng Loong បានលើកច្បាស់ថា អាស៊ាននឹងធ្វើអន្តរាគមន៍
ចូលក្នុង បញ្ហាសមុទ្រខាងកើត នឹងខំប្រឹងបង្រែងអស់ពីកម្លាំងកាយចិត្តធ្វើឲ្យ
បញ្ហានេះមិន ជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងអាស៊ាននិងចិន។
ចំពោះបញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ជាចាំបាច់ណាស់គឺ
ត្រូវជម្រុញដំណើរការចរចារ ក្រោមប្រតិបត្តិតំបន់នៅសមុទ្រខាងកើយយ៉ាង
ឆាប់ៗ៕