ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនជម្រុញកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រទេសលីប៊ី

(VOVWORLD) - ការស្វែងរកដំណោះស្រាយសម្រាប់ជំលោះនៅលីប៊ីគឺជាបញ្ហាដ៏ក្តៅគគុកដែលប្រទេសជាច្រើនផ្តោតការយកចិត្តទុកដាក់។ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានព្រមានថាជម្លោះនៅប្រទេសលីប៊ីមានហានិភ័យកាន់តែ វឹកវរ ហើយប្រទេសអាហ្វ្រិកខាងជើងនេះអាចនឹងក្លាយជាប្រទេសស៊ីរីជាបន្តទៀត ។
ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនជម្រុញកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រទេសលីប៊ី - ảnh 1 ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនជម្រុញកិច្ចប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រទេសលីប៊ី (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ៣០ ខែធ្នូ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Cavusoglu បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងចំនួន ៣ នៅប្រទេសលីប៊ី។ ក្នុងកិច្ចសន្ទាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron  កាលពីថ្ងៃទី ៣០ ខែធ្នូ ថ្នាក់ដឹកនាំអេហ្ស៊ីប លោក Abdel Fattah Al Sisi បានសង្កត់ធ្ងន់ថាគប្បីផ្តោតការយកចិត្តទុកដាក់លើការស្តារឡើងវិញនូវសន្តិសុខនិងស្ថេរភាពនៅលីប៊ី ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ទប្រឆាំងភេរវកម្មនិង     បន្សោយរាល់សកម្មភាពរបស់ក្រុមកងកម្លាំងប្រដាប់អាវុធ និងកាត់ផ្តាច់ការអន្តរាគមន៍ពីបរទេសនៅក្នុងស្ថានភាពផ្ទៃក្នុងរបស់លីប៊ីផងដែរ។ មុននេះ លោក Al Sisi ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនដូចជា   សហរដ្ឋអាមេរិក អ៊ីតាលី អាល្លឺម៉ង់ និងក្រិក ស្តីពីការបញ្ចប់វិបត្តិនៅលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ