ថ្នាក់ដឹកនាំនៃប្រទេសជាច្រើននៅលើពិភពលោកបានផ្ញើសេចក្តីជូនពរឆ្នាំថ្មីប្រពៃណីឆ្នាំឆ្លូវត្រីស័ក ២០២១ ជាភាសាវៀតណាម
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតាមបណ្តាប្រទេសអាស៊ី ថ្នាក់ដឹកនាំនៃប្រទេសជាច្រើននៅជុំវិញពិភពលោក បានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ (តាមច័ន្ទគតិ) ដែលក្នុងនោះមានសេចក្តីជូនពររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងប្រធានាធិបតីបារាំង លោក Emmanuel Macron ជាភាសាវៀតណាម។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea In បានផ្ញើរសារជូនពរឆ្នាំថ្មីប្រពៃណីជាភាសាកូរ៉េ វៀតណាម ចិន និងអង់គ្លេសនៅតាមបណ្តាញសង្គម Twitter និងហ្វេសប៊ុក (រូបថត៖ https://twitter.com/moonriver365) |
នាថ្ងៃទី ១២ ខែកុម្ភៈ នៅលើគណនីផ្ទាល់ខ្លួនតាមរយៈបណ្តាញសង្គម Twitter និងហ្វេសប៊ុក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea In បានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីជាភាសាកូរ៉េ វៀតណាម ចិន និងអង់គ្លេស។ ពាក្យជូនពរឆ្នាំថ្មីសរសេរថា “ខ្ញុំសូមជូនពរដល់ប្រជាជនជិតខាងទទួលបាននូវពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រមទាំងសូមជូនពរអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបរិបូរណ៍និងសុខសន្តិភាព។ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងមានថ្ងៃណាមួយអាចដកម៉ាស់ការពារចេញហើយជួបគ្នាសារជាម្តងទៀត”។ អត្ថបទនេះរបស់លោកទទួលបានការចុច Like រាប់ពាន់លើក។
ទន្ទឹមនឹងនេះដែរ ពីទ្វីបអឺរ៉ុបប្រធានាធិបតីបារាំង លោក Emmanual Macron ក៏បានផ្ញើសារជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ តាមរយៈវីដេអូ និងការបង្ហោះនៅលើបណ្តាញសង្គមធ្វីតទ័រ (Twitter) និងហ្វេសប៊ុកនៅថ្ងៃទី ១១ ខែកុម្ភៈ។ ក្រៅពីភាសាបារាំង លោកប្រធានាធិបតី Macron ក៏បានសរសេរសារជូនពរឆ្នាំថ្មីជាភាសាបរទេសទាំង ៣ រួមមានភាសាកូរ៉េ ចិននិងវៀតណាម ដែលមានខ្លឹមសារដូចគ្នាថា “ខ្ញុំសូមផ្ញើដោយស្មោះត្រង់ទៅកាន់អ្នកទាំងអស់គ្នា ដែលកំពុងស្វាគមន៍ឆ្នាំថ្មីប្រពៃណី ២០២១ ដោយទទួលបាននូវសេចក្តីប្រាថ្នាដ៏ល្អបំផុត៖ កម្លាំងមាំមួន ជោគជ័យ និងសុភមង្គល!"។ គួរកត់សម្គាល់ថា ការជូនពរឆ្នាំថ្មីប្រពៃណីរបស់ថ្នាក់ដឹកនាំបារាំងជាភាសាវៀតណាម ទទួលបានការប្រាស្រ័យទាក់ទងគ្នាច្រើនជាងគេក្នុងចំណោមភាសាទាំង ៤។ រហូតមកដល់ល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ សេចក្តីជូនពរឆ្នាំថ្មីប្រពៃណីនេះរបស់ថ្នាក់ដឹកនាំបារាំងជាភាសាវៀតណាមទទួលបានការចុច Like ចំនួន ៤៧ លានលើក ចំនួនដាក់យោបល់ចំនួន ៣,៩ លាន និងការចុចចែករំលែក (Share) ចំនួន ២,៨ លានលើកផងដែរ៕