ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផ្ញើរសារលិខិតរំលែកទុក្ខចំពោះមរណៈភាព របស់អតីតអគ្គលេខាបក្សលោក Le Kha Phieu

(VOVWORLD) - ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ ដឹកនាំនានារបស់កម្ពុជាបានសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទី បំផុតចំពោះមរណៈភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu គឺ ជាការបាត់បង់មិត្តដ៏ល្អនិងយូរអង្វែងមួយរូបរបស់ប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផ្ញើរសារលិខិតរំលែកទុក្ខចំពោះមរណៈភាព របស់អតីតអគ្គលេខាបក្សលោក Le Kha Phieu - ảnh 1អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។ 

ដោយទទួលដំណឹងស្ដីពីមរណៈភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ថ្នាក់ដឹកនាំនៃប្រទេសចិន កម្ពុជា ឡាវ និងគុយបាបានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំ បក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារអតីតអគ្គលេខាបក្សលោក Le Kha Phieu។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខ អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋ ចិនលោក Xi Jinping បានអះអាងថា អតីតអគ្គលេខាបក្សលោក Le Kha Phieu ជា “មេដឹកនាំឆ្នើមមួយរូបរបស់បក្សនិងរដ្ឋវៀតណាម ដែលបាន ដឹកនាំប្រជាជនវៀតណាមឈានទៅដល់សមិទ្ធិផលដ៏ធំធេងក្នុងបុព្វហេតុ កសាងលទ្ធិសង្គមនិយមនិងបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាម” ព្រមទាំងជា អ្នកដែលមានការរួមចំណែកដ៏លេចធ្លោទៅក្នុងការជំរុញទំនាក់ទំនងចិន-វៀតណាមឲ្យមានការអភិវឌ្ឍយ៉ាងល្អផងដែរ។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ ដឹកនាំនានារបស់កម្ពុជាបានសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទី បំផុតចំពោះមរណៈភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu គឺ ជាការបាត់បង់មិត្តដ៏ល្អនិងយូរអង្វែងមួយរូបរបស់ប្រជាជនកម្ពុជា។

សារលិខិតរំលែកទុក្ខរបស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជន បដិវត្តន៍ឡាវ ប្រធានរដ្ឋ រដ្ឋាភិបាល រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាង ប្រទេសជាតិបានសង្កត់ធ្ងន់ថា អតីតអគ្គលេខាបក្សលោក Le Kha Phieu ជា អ្នកដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍រំដោះជាតិរបស់ប្រជាជនឡាវ ក៏ដូចជាក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម ផងដែរ។

លេខាទីមួយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបាលោក Raul Castro និងប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel Bermudez បាន ផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គុយបាបានសម្ដែងនូវក្ដីទុក្ខ ក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពរបស់អតីតអគ្គលេខាបក្សលោក Le Kha Phieu ដែលជាមិត្តដ៏ជិតស្និទ្ធមួយរូបរបស់ប្រជាជនគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ