ថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មអង់គ្លេសរាប់រយអង្គភាពគាំទ្រ Brexit

ថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មអង់គ្លេសរាប់រយអង្គភាពគាំទ្រ Brexit - ảnh 1
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker (ខាងស្ដាំ)ថ្លែងមតិនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសភាអឺរ៉ុប នាថ្ងៃទី១៩ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - អ្នកដឹកនាំអង្គភាពអាជីវកម្មអង់គ្លេសជាង៣រយរូបបានអំពាវនាវឲ្យ
អ្នកបោះឆ្នោតប្រទេសនេះគាំទ្រការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)
ឬហៅថា Brexit ក្នុងការស្ទាបស្ទង់មតិដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ មិថុនា
ខាងមុខ ដោយសារចាត់ទុកថា ក្បាល់ម៉ាស៊ីនរណេងរណោងរបស់ EU រារាំងការ
អភិវឌ្ឍន៍របស់អង្គភាពអាជីវកម្មអង់គ្លេស។ក្រុមអ្នកដឹកនាំអង្គភាពអាជីវកម្មពោល
ខាងលើបានសំដែងការគាំទ្រ Brexit ក្នុងសំបុត្ររួមដែលបានចុះផ្សាយលើកាសែត
“The Daily Telegraph” ច្បាប់ចេញនាថ្ងៃទី១៦ ឧសភា ប៉ុន្មានថ្ងៃតែ ប៉ុណ្ណោះក្រោយពី
រាជរដ្ឋាភិបាលអង់គ្លេសទទួលបានការព្រមានជាច្រើនពីធនាគារកណ្ដាលអង់គ្លេស
 (BoE) និងមូលនិធិរូបីយប័ណ្ណអន្តរជាតិ (IMF) អំពីការខូចខាត ដ៏ធ្ងន់ធ្ងរប្រសិនបើ
Brexit កើតមានឡើង។ប៉ុន្តែ មជ្ឈដ្ឋានអ្នកដឹកនាំអង្គភាពអាជីវ កម្មអង់គ្លេសដែល
គាំទ្រ Brexit សុទ្ធតែឯកភាពថា សមត្ថភាពប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ចអង់
គ្លេសត្រូវចុះខ្សោយប្រសិនបើប្រទេសនេះបន្តជាសមាជិកនៃ EU មួយហួស
សម័យ។តាមគេថា ការដែលអង់គ្លេសស្ថិតនៅខាងក្រៅរបស់ EU នឹងជួយឲ្យអង្គ
ភាពអាជីវកម្មប្រទេសនេះអភិវឌ្ឍន៍លឿនថែមទៀត ឈានទៅ ទីផ្សារថ្មីៗហើយ
បង្កើតបន្ថែមការងារធ្វើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ