ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
(VOVWORLD) - គណៈប្រតិភូបានថ្លែងអំណរគុណ និងគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជន វៀតណាម។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណអស់កល្បជានិច្ចចំពោះលោកប្រធានហូជីមិញដ៏មហិមា”។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ VGP/Nhat Bac) |
ក្នុងឱកាសរំលឹកខួបលើកទី ៤៩ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) នាព្រឹកថ្ងៃទី ២៦ មេសា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជន នៅវិមានអនុស្សាវរីយ៍ លើផ្លូវ Bac Son។
គណៈប្រតិភូបានថ្លែងអំណរគុណ និងគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍ របស់បក្សកុម្មុយនិស្តវៀត ណាម និងប្រជាជនវៀតណាម។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា “ដឹងគុណអស់កល្បជានិច្ចចំពោះលោកប្រធានហូជីមិញដ៏មហិមា”។
បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនដែលបានបាត់បង់ជីវិត នៅវិមានអនុស្សាវរីយ៍ លើផ្លូវ Bac Son។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា "ការដឹងគុណដ៏អស់កល្បជានិច្ចចំពោះវីរយុទ្ធជនពលី”។
នាព្រឹកថ្ងៃដដែល គណៈប្រតិភូមកពីក្រសួង ស្ថាប័ន អង្គភាពនានាបានអញ្ជើញមកដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងរំលឹកដល់វីរៈយុទ្ធជនពលី៕