ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅតាម មូលដ្ឋាន
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Long An កាលពីថ្ងៃទី ២៥ មករា អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខ និង ប្រគល់អំណោយឆ្នាំថ្មីដល់កងកម្លាំងនគរបាលខេត្ត និងទៅសួរសុខទុក្ខគ្រួសារគោល នយោបាយនៅទីក្រុង Tan An។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករ កម្មការិនី និងកុមារដែលមានស្ថានភាពលំបាកនៅខេត្ត Long An។ (រូបថត៖ TTXVN) |
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានលើកសរសើរចំពោះស្នាដៃរបស់កម្លាំងនគរបាល Long An ក្នុងការធានាសន្តិសុខ សណ្តាប់ ធ្នាប់ ក៏ដូចជាសមិទ្ធិផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Long An; ទន្ទឹម នឹងនោះ ស្នើឲ្យកម្លាំងនគរបាលត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានជាប់ព្រំដែន នានា ក្នុងការបំពេញភារកិច្ចការពារសន្តិសុខក្នុងស្រុក និងសន្តិសុខតាមព្រំដែន។
នាថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានទៅ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Chi Lang និងកងកម្លាំងមានសមត្ថភាពប្រចាំនៅច្រកទ្វារព្រំដែន Na Cang និងច្រកទ្វារ ព្រំដែន Ban Chat។ ថ្លែងមតិជាមួយបណ្ដាអង្គភាព លោកអនុប្រធានរដ្ឋសភាមាន បំណងថា កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Chi Lang និងកងកម្លាំងមាន សមត្ថកិច្ច បន្តខិតខំប្រឹងប្រែង កសាងកងកម្លាំងការពារព្រំដែនដ៏រឹងមាំគ្រប់ជ្រុងជ្រោយ បំពេញឲ្យបានល្អនូវភារកិច្ចការពារអធិបតេយ្យភាពក្នុងស្ថានភាពថ្មី; សម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំសកម្មភាពដ៏ជាក់ស្តែង និងមានអត្ថន័យក្នុង ឱកាសបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ។
ក្នុងឱកាសនេះ លោកអនុប្រធានរដ្ឋសភា Nguyen Duc Hai បានប្រគល់ អំណោយចំនួន ១៦០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ ជនក្រីក្រ និងជនមាន កិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនៅឃុំ Binh Xa (ស្រុក Dinh Lap)៕