ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវ នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅរដ្ឋធានីវៀងច័ន្ទ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith (រូបថត៖ VOV ឡាវ)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith មានបំណងចង់ឲ្យរដ្ឋសភាវៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងមេរៀនក្នុងវិស័យសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំឡាវក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋសភាទាំងពីរក្នុងការចងក្រង និងបោះពុម្ពសៀវភៅ ៥០ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ;  សង្ឃឹមថា រដ្ឋសភាវៀតណាមនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍ក្នុងឆ្នាំដែលឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ និងជាប្រធាន AIPA លើកទី ៤៥។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានឲ្យដឹងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រជាអតិបរមាសម្រាប់ឡាវ ដើម្បីទទួលតួនាទីជាប្រធានអាស៊ាន និងជាប្រធាន AIPA ក្នុងឆ្នាំ ២០២៤; សង្ឃឹមថា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បន្តយកចិត្តទុកដាក់ និងគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ គាំទ្រ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ សក្តិសមជាមួយទំនាក់ទំនងពិសេសវៀតណាម និងឡាវ។

មុននេះ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh និងអនុប្រធានរដ្ឋសភាឡាវ Chaleun Yiapaoher បានធ្វើជាសហប្រធានសន្និសីទវិទ្យាសាស្ត្រស្តីពីបទពិសោធន៍ស្រាវជ្រាវនីតិបញ្ញត្តិ៕   

 

ប្រតិកម្មទៅវិញ

ផ្សេងៗ