ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាអញ្ជើញចុះជូនពរបុណ្យណូអែលនិងឆ្នាំ សកល ២០២១

(VOVWORLD) - ក្នុងឱកាសឆ្នាំសកល ២០២១ និងបុណ្យណូអែល នាព្រឹកថ្ងៃទី២២ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុម ការងាររបស់រដ្ឋសភាបានអញ្ជើញចុះសាកសួរសុខទុក្ខនិងជូនពរព្រះសហ គមន៍កាតូលិកខេត្ត Thua Thien-Hue។ 

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាអញ្ជើញចុះជូនពរបុណ្យណូអែលនិងឆ្នាំ សកល ២០២១ - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុមការងាររបស់រដ្ឋសភាអញ្ជើញចុះសាកសួរសុខទុក្ខនិងជូនពរព្រះសហគមន៍កាតូលិកខេត្ត Thua Thien-Hue។ (រូបថត៖ VGP)

លោកស្រីប្រធានរដ្ឋសភាបានវាយ តម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់បណ្ដាអង្គការ សាសនា ជាពិសេសគឺសមាគមន៍សាសនាកាតូលិកវៀតណាម និងបងប្អូន សាសនិកកាតូលិកនៅខេត្ត Thua Thien-Hue និយាយដោយឡែកនិង ទូទាំងប្រទេសនិយាយរួម ដែលបានគាំទ្រ ជួយជ្រោមជ្រែងចំពោះគោល ជំហរ គោលនយោបាយរបស់បក្ស រដ្ឋ ក្នុងការងារកសាងនិងការពារ មាតុភូមិក៏ដូចជាក្នុងការជួយឧបត្ថម្ភដល់បងប្អូនជនរួមជាតិនៅភាគកណ្ដាលដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់ផងដែរ។

        នាថ្ងៃដដែល នៅពេលអញ្ជើញមកជូនពរបុណ្យណូអែលនៅទីសំណាក់នៃអេវ៉ែក Da Lat និងសមាគមន៍សាសនាប្រូតេស្តង់វៀតណាម (ភាគខាង ត្បូង) នៅខេត្ត Lam Dong នោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានសម្ដែងនូវបំណងចង់ឲ្យបណ្ដា មន្ត្រីសង្ឃកាតូលិកនិងសាសនិក នៃសមាគមន៍សាសនាប្រូតេស្តង់វៀតណាម (ភាគខាងត្បូង) ប្រតិបត្តិយ៉ាងល្អប្រពៃតាមគោលជំហរ គោល នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមជួយជ្រោម ជ្រែងយ៉ាង សកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និង សង្គមនៅមូលដ្ឋានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ