ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលជួបសន្ទនាជាមួយអ្នកបោះឆ្នោត
(VOV)_អនុវត្តកម្មវិធីជួបសន្ទនាជាមួយអ្នកបោះឆ្នោត មុននឹងសម័យប្រជុំរដ្ឋសភាវៀតណាម លើកទី៩ នីតិកាលទី១២ នាព្រឹកថ្ងៃទី៩ ឧស្សភា អគ្គលេខាបក្សកុម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតទី១ បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba
Dinh ។ នៅទីនេះ បណ្ដាអ្នកបោះឆ្នោត បានសម្ដែងនូវការពេញចិត្ត គាំទ្រចំពោះ
ខ្លឹមសារនៃសន្និបាត លើកទី១១ របស់គណៈកម្មាធិការមជ្ឈឹមបក្ស ស្ដីពីបទដ្ឋាន
សំរាប់សមាជិក គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ …លៗ
លោក Nguyen Phu Trong ក៏បានទទួលយករាល់មតិរបស់អ្នកបោះឆ្នោត និងបំភ្លឺ
បញ្ហា១ចំនួនដែលទាក់ទិនដល់រូបសណ្ឋានរដ្ឋអំណាចតំបន់ ប្តេជ្ញាអនុវត្តសេចក្ដី
សម្រេចចិត្តរបស់មជ្ឈឹមបក្ស ស្ដីពីការកសាងបក្ស។
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
នាថ្ងៃទី៩ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានរួមជាមួយបណ្ដាសមាជិក សមាជិកាសភាខេត្ត Quang Nam ជួបសន្ទនាជាមួយ
អ្នកបោះឆ្នោតស្រុក Phu Ninh។ បណ្ដាអ្នកបោះឆ្នោតខេត្ត Quang Nam បានវាយតំ
លៃខ្ពស់ចំពោះសកម្មភាពរបស់រដ្ឋសភា និងមានគោលបំណងថា៖ រដ្ឋសភាបង្កើន
ថែមទៀតតួនាទីជាអ្នកឃ្លាំងមើល ជាពិសេសគឺបណ្ដាបញ្ហាសំខាន់របស់ប្រទេស
ជាតិ បញ្ហាសុខុមាលភាពសង្គម របប គោលនយោបាយចំពោះអ្នកមានគុណការះ
…លៗ
ក៏ក្នុងថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងគណៈប្រតិភូសមា
ជិកសភាខេត្ត Thai Binh បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតនៅទីរួមស្រុក Vu
Thu ស្រុក Vu Thu ខេត្ត Thai Binh (ភាគខាងជើងវៀតណាម) ផងដែរ៕