ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលរដ្ឋសភាចូលរួមមហាសន្និបាតបក្សភាគនៅបណ្តាខេត្តក្រុងអាណ្តិ២០១៥-២០២០
(VOVworld)-នាព្រឹកថ្ងៃទី១៣តុលា នៅក្រុង Ha Long (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅមហាសន្និបាតបក្សភាគខេត្ត Quang Ninh លើកទី១៤ អាណត្តិ
២០១៥-២០២០។ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកដំកើង និង អបអរសាទរចំពោះរាល់លទ្ធផលលេចធ្លោដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជន ជនរួមជាតិនៃបណ្តាជនជាតិនៅខេត្តQuang Ninh ទទួលបាននាពេលកន្លងទៅ។
លោក Nguyen Sinh Hung បានស្នើឲ្យអង្គមហាសន្និបាត វិភាគយ៉ាងមត់ចត់នូវ រាល់កំហិតសំដៅដាក់ចេញដំណោះស្រាយសម្រាប់អាណត្តិខាងមុខ។
|
លោក Nguyen Sinh Hung ថ្លែងមតិនៅមហាសន្និបាតបក្សភាគ Quang Ninh |
អញ្ជើញចូលរួមនិងបញ្ជាណែនាំនៅមហាសន្និបាតបក្សភាគខេត្ត Quang Nam
អាណត្តិ ២០១៥-២០២០ សមាជិកការិយាល័យនយោបាយ និងជាអនុប្រ ធានរដ្ឋ
សភា លោកស្រី Tong Thi Phong បានលើកច្បាស់ថា៖
“ខេត្ត Quang Nam គប្បីបន្តម្ចាស់ការប្រមូលផ្តុំប្រភពធនធានមនុស្ស សម្រាប់
ការអភិវឌ្ឍន៍។ យកចិត្តទុកដាក់វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស
លើវិស័យគមនាគមន៍ បង្កើតការតភ្ជាប់រវាងខេត្ត Quang Nam ជាមួយតំបន់
សេដ្ឋកិច្ចពិសេសភាគកណ្តាលនិងអន្តរតំបន់ឆ្នេរសមុទ្រ Trung Bo បែកខាងត្បូង
និងតំបន់ Tay Nguyen។ លើសពីនេះទៅទៀត នាំខេត្ត QuangNam ក្លាយទៅជា
មជ្ឈមណ្ឌលទេចរណ៍ពាណិជ្ជកម្មសេវាកម្មធំបំផុតរបស់ប្រទេសជាតិ”
ក្រោមប្រធានបទ “ពង្រីកស្មារតីកសាងបក្សភាគស្អាតស្អំ រឹងមាំ សកម្មប្រ មូលផ្តុំគ្រប់ប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិរន្តភាព លើក កំពស់ជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន” មហាសន្និបាតបក្សភាគខេត្ត
Ben Tre លើកទី១០ អាណត្តិ ២០១៥-២០២០បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៣
តុលា។ ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសរិ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan
បានសង្កត់ធ្ងន់ថា៖
“ខេត្ត Ben Tre ត្រូវតែមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីរូបសណ្ឋានគ្រួសារ ផលិតកម្មបុគ្គលទៅរូបសណ្ឋានសហប្រតិបត្តិការ។ ប្រសិនបើ គ្រួសារជាង១៦៣
ពាន់គ្រួ ដាំដូងនៅខេត្ត Ben Tre តភ្ជាប់ក្នា បង្កើតឡើងសហកររាប់រយដាំនិងកែ
ច្នៃដូង។ ដូច្នេះខ្ញុំជឿជាក់ថា ផ្នែកដូងមនៅទីនេះនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង”។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកNguyen
Xuan Phuc ក៏បានអញ្ជើញចូលរួមមហាសន្និបាតបក្សភាគខេត្ត Nghe Anផងដែរ៕