ថ្នាក់ដឹកនាំបក្ស រដ្ឋ រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី ហើយចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
(VOVWORLD) - អញ្ជើញចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមានវត្តមាន លោកប្រធានរដ្ឋ Nguyen Xuan Phuc; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh; អចិន្រ្តៃយ៍ គណៈលេខា លោក Vo Van Thuong រួមជាមួយបដិវត្តន៍ជើងចាស់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ ក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈិម។
ថ្នាក់ដឹកនាំបក្ស រដ្ឋដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។ (រូបថត៖ VOV) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានមកដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី (ផ្លូវ Bac Son ទីក្រុង ហាណូយ) ហើយដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
អញ្ជើញចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធមានវត្តមាន លោកប្រធានរដ្ឋ Nguyen Xuan Phuc; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh; អចិន្រ្តៃយ៍ គណៈលេខា លោក Vo Van Thuong រួមជាមួយបដិវត្តន៍ជើងចាស់ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ ក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈិម។
គណៈប្រតិភូបានលំអោនកាយរំលឹកវិញ្ញាណក្ខ័ន្ធរបស់កុលបុត្រកុលធីតាជាតិ ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពជាតិ បូរណភាពទឹកដី ដើម្បីលទ្ធិសង្គមនិយមនិងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។
បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដោយសម្ដែងនូវការដឹងគុណឥតកោះត្រើយ ចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ៕