ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២២) នាព្រឹកថ្ងៃទី ២៧ មេសា  ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Van Diep/TTXVN)

អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២២) នាព្រឹកថ្ងៃទី ២៧ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh,  ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិ ការមជ្ឈិម ក្រសួង សាខា និងអង្គការមហាជនបានអញ្ជើញមកដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូប គោរពវិញ្ញាណក្ខន្ធដល់វីរៈជន និងយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅវិថី  Bac Son (ហាណូយ)។

នៅទីនេះ គណៈប្រតិភូបានថ្លែងអំណរគុណ និងគោរពចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធាន ហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម; ទន្ទឹមនឹងនោះ ក៏រំលឹកដល់កុលបុត្រ កុលធីតារបស់ប្រជាជាតិ ដែលបានលះបង់ឈាម ស្រស់សាច់ស្រស់ តស៊ូយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាពមាតុភូមិ ដើម្បីសេចក្តីសុខរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ