ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៧៣នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញា

(VOVWORLD) -  ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបដិវត្តខែសីហា (ថ្ងៃទី១៩ខែសីហា១៩៤៦-ថ្ងៃទី១៤ខែសីហា ២០១៨) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២កញ្ញាឆ្នាំ២០១៨)  នាព្រឹកថ្ងៃ ទី៣១ខែសីហា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជី មិញ។

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៧៣នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញា - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ Nhat Bac) 

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន៖ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម Nguyen Phu Trong;  អតីតលេខាបក្ស លោក  Le Kha Phieu, លោក  Nong Duc Manh; ប្រធានរដ្ឋ លោក Tran Dai Quang; អតីតប្រធានរដ្ឋ លោក  Tran Duc Luong; នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc; អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung;  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អតីតប្រធានរដ្ឋសភា លោក Nguyen Van An និងប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ។

កម្រងផ្ការបស់គណៈប្រតិភូបានសរសេរថា  “រំលឹកដល់គុណូបការៈរបស់លោកប្រធាន ហូជីមិញដ៏មហិមាជានិច្ចកាល”។  ដោយការដឹងគុណគ្មានដែនកំណត់នោះ ថ្នាក់ដឹក នាំរបស់បក្សនិងរដ្ឋ បានគោរពរំលឹកវិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញជាអគ្គមគ្គុទេសដ៏ឈ្លាតវៃ វីរៈបុរសរំដោះជាតិ និងជាអ្នកអក្សរសាស្ត្រល្បីឈ្មោះរបស់ពិភព លោក។

បន្ទាប់មកប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា រំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី នៅវិថី Bac Son នៃទីក្រុងហាណូយ។ កង្រងផ្កាបានសរសេរ ថា “ដឹងគុណូបការៈរបស់យុទ្ធជនពលីជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ