ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសំណេះសំណាលជាមួយជនមានគុណូបការៈចំពោះបដិវត្តន៍ក្នុងឱកាសយុទ្ធជនពិការ យុទ្ធជនពលី

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា នាពេលខាងមុខ បក្ស រដ្ឋនឹងបន្តមានគោលនយោបាយនិងដំណោះស្រាយដ៏សមស្រប ដើម្បីជួយលើកកំពស់ ជីវភាពរស់នៅរបស់បណ្ដាយុទ្ធនារី Truong Son។

ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសំណេះសំណាលជាមួយជនមានគុណូបការៈចំពោះបដិវត្តន៍ក្នុងឱកាសយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រគល់រូបឆាយាល័ក្សលោកប្រធានហូជីមិញជូនបណ្ដាយុទ្ធនារី Truong Son។ (រូបថត៖ TTXVN)
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា) នាព្រឹកថ្ងៃទី ២៥ កក្កដា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀត ណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបគណៈប្រតិភូសមាគមយុទ្ធនារី Truong Son - ផ្លូវហូជីមិញ។ នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់ថា ការលះបង់របស់បណ្ដាយុទ្ធនារី Truong Son បានរួមចំណែកយ៉ាងធំធេងដើម្បីបង្កើត ឡើងជ័យជំនះដ៏ត្រចះត្រចង់របស់ប្រជាជាតិ។ រូបភាពយុទ្ធនារីគឺជាគំរូភ្លឺស្វាងសម្រាប់យុវជនជំនាន់បច្ចុប្បន្នសិក្សានិងយកតម្រាប់តាម។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា នាពេលខាងមុខ បក្ស រដ្ឋនឹងបន្តមានគោលនយោបាយនិងដំណោះស្រាយដ៏សមស្រប ដើម្បីជួយលើកកំពស់ ជីវភាពរស់នៅរបស់បណ្ដាយុទ្ធនារី Truong Son។
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសំណេះសំណាលជាមួយជនមានគុណូបការៈចំពោះបដិវត្តន៍ក្នុងឱកាសយុទ្ធជនពិការ យុទ្ធជនពលី - ảnh 2ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលលោក Pham Binh Minh សួរសុខទុក្ខលោកតាលោកយាយនៅមជ្ឈមណ្ឌលថែទាំ ជនមានគុណូបការៈចំពោះបដិវត្តន៍ទីក្រុងដាណាំង។ (រូបថត៖ VOV)
ក៏នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលលោក Pham Binh Minh បានចុះសាកសួរសុខទុក្ខ និងប្រគល់អំណោយនៅមជ្ឈមណ្ឌលថែទាំ ជនមានគុណូបការៈចំពោះបដិវត្តន៍ យុទ្ធជនពិការនិងយុទ្ធជនជំងឺនៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ