ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសន្ទនាជាមួយអ្នកបោះឆ្នោត

ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសន្ទនាជាមួយអ្នកបោះឆ្នោត - ảnh 1
ថ្នាក់ដឹកនាំបក្ស រដ្ឋជួបសន្ទនាជាមួយអ្នកបោះឆ្នោត

          (VOV)_ត្រៀមរៀបចំអោយសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម ​នីតិ
កាលទី១៣ នាថ្ងៃទី៨មិនា បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋ ជាសមាជិកសភា នីតិ​កាល
ទី១៣ មានជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត មុននឹងសម័យប្រជុំ។ នៅក្នុងជំនួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ខេត្ត Hoa Binh លោក​ Dinh The Huynh អចិន្ត្រៃយ៍
គណៈលេខាធិការមជ្ឈឹមបក្ស បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋប្តេជ្ញាចិត្ត​បន្តកសាងប្រ
ទេសជាតិកាន់តែខ្លាំងមាំមួន ការពារប្រទេសវៀតណាមសង្គមនិយម។

          នៅខេត្ត Quang Ninh ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមាន​
ជំនួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុង Uong Bi ។ នៅខេត្ត Ha Nam អនុប្រធាន
​រដ្ឋ លោកស្រី Nguyen Thi Doan មានជំនួបសន្ទនាជាមួយ​ក្រុមអ្នក​បោះឆ្នោតឃុំ
 Liem Thuan ​ស្រុក Thanh Liem និងឃុំ Don Xa ស្រុក Binh Luc ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ