|
ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាមចូលប្រាង្គតម្កល់សពរំលឹកវិញ្ញក្ខ័ន្ទលោកប្រធានហូជីមិញ |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់នគរ
បាលប្រជាជនវៀតណាមនិងលើកទី១០ទិវាប្រជាជនទាំងមូលការពារសន្តិសុខ
របស់មាតុប្រទេស (ថ្ងៃទី១៩ សីហ) នាព្រឹកថ្ងៃទី១៨ សីហា ថ្នាក់ដឹកនាំជាន់ខ្ពស់
របស់បក្ស រដ្ឋ រដ្ឋាភិបាលនិងមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅ
រំលឹក វិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណ
ក្ខ័ន្ទ បណ្ដាវីរៈយុទ្ធជនពលី។
ក៏នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមបានចូលប្រាង្គ
តម្កល់សពគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងដាក់កម្រងផ្កានៅវិមាន
រំលឹកវិញ្ញណក្ខ័ន្ទវីរៈយុទ្ធជនពលី។ក្នុងអំឡុង៧០ឆ្នាំអនុវត្តភារកិច្ចការពារសន្តិ
សុខជាតិ ថែរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមកន្លងទៅ កម្មាភិបាល យុទ្ធជន
នគរ បាលប្រជាជនជាច្រើននាក់បានមិនអើពើដល់គ្រោះថ្នាក់ ត្រៀមជាស្រេច
ពលី ជីវិតដើម្បីការពារបក្ស ការពាររបបសង្គមនិយមដើម្បីជីវភាពរស់នៅសុខ
សាន្ត ត្រាណនិងសុភមង្គលរបស់ប្រជាជន៕