ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលអញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅបណ្តាមូលដ្ឋាននានា

(VOVWORLD) - នាថ្ងៃទី ៧ ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ កុ្រមគ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលឌីអុកស៊ីន និងកម្មករជួបការលំបាកនៅខេត្ត Quang Nam។
ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលអញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅបណ្តាមូលដ្ឋាននានា - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ កុ្រមគ្រួសារក្រីក្រ នៅខេត្ត Quang Nam (រូបថត៖ nhandan.com.vn)

លោកឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យប្រជាជនជំនះពុះពារនូវរាល់ការលំបាកក្នុងជិវិត ដើម្បីរួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងសហគមន៍ កសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើននិងសំបូររុងរឿងផងដែរ។ ថ្លែងមតិក្នុងកម្មវិធីប្រគល់អំណោយដល់គ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងកម្មករជួបការលំបាកជាង ៤០០ ក្នុង   ឱកាសពិធីបុណ្យចូលឆ្នាំថ្មី (ឆ្នាំជូតទោស័ក ២០២០) នៅខេត្ត Ben Tre ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានស្នើថាអាជ្ញាធរមូលដ្ឋានគប្បីបន្តអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងជួយជ្រោមជ្រែងចលនា“ ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ - គ្មាននរណាម្នាក់ត្រូវបំភ្លេចចោលពីខាងក្រោយឡើយ» ព្រមទាំងបន្តរក្សាការកសាងជនបទថ្មីនិងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ