ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិ អញ្ជើញទៅអបអរសាទរបុណ្យណូអែលនៅតាមតំបន់នានា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូនោះ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញទៅអបអរសាទរបុណ្យណូអែល នៅឯមណ្ឌលអេវែក Quy Nhon និងប៊ីស្សព Nguyen Van Khoi នៅខេត្ត Binh Dinh។

អញ្ជើញថ្លែងមតិនៅក្នុងដំណើរទស្សនា និងអបអរសាទរបុណ្យណូអែល នៅឯមណ្ឌល អេវែក Quy Nhon និងប៊ីស្សព Nguyen Van Khoi នៅខេត្ត Binh Dinh នាព្រឹកថ្ងៃទី ១៨ ខែធ្នូនោះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man មានបំណងថា  ដោយកិត្យានុភាព និងតួនាទីរបស់ខ្លួន ប៊ីស្សព Nguyen Van Doc នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់បុព្វជិត បូជាចារ្យសាសនិកទាំងអស់ ចូលរួមក្នុងសកម្មភាពសង្គម និងចលនាស្នេហាជាតិ ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង។

នាថ្ងៃដដែល លោកស្រី Nguyen Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានទៅសួរសុខទុក្ខ ប្រគល់អំណោយនិងអបអរសាទរបុណ្យណូអែលនៅមណ្ឌល អេវែកនៃទីក្រុង Hue ផងដែរ។ នៅទីនេះ លោកស្រី Truong Thi Mai  មានបំណងចង់អោយអ្នកមុខអ្នកការនិងសាសនិកទាំងអស់ បន្តផ្សព្វផ្សាយប្រពៃណីស្នេហាជាតិ រួមដំណើរជាមួយប្រទេសជាតិ រួមចំណែកបន្ថែមទៀតដើម្បីបុព្វហេតុនៃការកសាងប្ រទេសវៀតណាមមួយ សម្បូររុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ