ថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសនានាផ្ញើរសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោកអតីតអគ្គលេខាបក្ស Le Kha Phieu
(VOVWORLD) - ក្នុងលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរីលោក Lee Hsien Loong បានអះអាងថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu ជាមេដឹកនាំមួយរូបដែលមានការត្រិះរិះនិងចក្ខុវិស័យដ៏ទូលំទូលាយ។
ដោយទទួលដំណឹងស្ដីពីមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ថ្នាក់ដឹកនាំនៃប្រទេសនិងគណៈបក្សនយោបាយជាច្រើនបានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារលោក Le Kha Phieu។
ក្នុងលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរីលោក Lee Hsien Loong បានអះអាងថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu ជាមេដឹកនាំមួយរូបដែលមានការត្រិះរិះនិងចក្ខុវិស័យដ៏ទូលំទូលាយ។ លោក Lee Hsien Loong ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់លោក Le Kha Phieu ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងសឹង្ហបុរី-វៀតណាមឲ្យរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។
សមាជិកការិយាល័យទទួលបន្ទុកកិច្ចការបរទេសនៃគណៈបក្សកុម្មុយនិស្តបារាំងលោកស្រី Lydia Samarbakhsh បានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះបក្សកុម្មុយនិស្តវៀតណាម ក្នុងនោះសង្កត់ធ្ងន់ថា លោក Le Kha Phieu ជាអ្នកដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាមនិងសន្តិភាពលើទូទាំងសកលលោក។
ប្រធានបក្សរណសិរ្សរំដោះម៉ូសំប៊ិក ប្រធានាធិបតីនៃសាធារណៈរដ្ឋម៉ូសំប៊ិកលោក Filipe Jacinto Nyusi បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
ប្រធានសភាជាន់ទាបនៃព្រះរាជាណាចក្រម៉ារ៉ុកលោក Habib El Malki បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៕