ថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសមួយចំនួនផ្ញើរលិខិតរំលែកទុក្ខជូនចំពោះ ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារអតីតអគ្គលេខាបក្សលោក Le Kha Phieu
(VOVWORLD) - ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន និងជាប្រធានគណៈ កម្មាធិការប្រតិបត្តិ អង្គការរំដោះប៉ាឡេស្ទីនលោក Mahmoud Abbas បានផ្ញើរលិខិតរំលែកទុក្ខ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
ដោយទទួលដំណឹងស្ដីពីមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ថ្នាក់ដឹកនាំរដ្ឋនិងថ្នាក់ដឹកនាំគណៈបក្ស នយោបាយមួយចំនួនបានផ្ញើរសារលិខិត/លិខិតរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសាររបស់លោក Le Kha Phieu។ ប្រធានា ធិបតីរដ្ឋប៉ាឡេស្ទីន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ អង្គការរំដោះប៉ាឡេស្ទីនលោក Mahmoud Abbas បានផ្ញើរលិខិតរំលែកទុក្ខ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
ប្រធានគណៈបក្សកម្មករបង់ក្លាដែសលោក Rashed Khan Menon បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
អគ្គលេខាធិការគណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិច លោក Roque Silva Samuel អគ្គលេខាធិការគណៈបក្សបដិវត្តន៍តង់ហ្សានីលោក Humphrey Polepole សហប្រធានគណៈបក្សកុម្មុយនិស្តអាមេរិកលោក Joe Sims និង លោកស្រី Rossana Cambron បានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះបក្ស កុម្មុយនិស្តវៀតណាមផងដែរ៕