ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតតាមតំបន់មួយចំនួន
(VOVWORLD) -នារសៀលថ្ងៃទី១៨មិថុនា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh សមាជិក សភាខេត្ត Long An បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Ben Luc និងស្រុក Thu Thua បន្ទាប់ពីសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Ben Luc (រូបថតៈ VGP) |
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh មានបំណងថា អ្នកបោះឆ្នោតនិងប្រ ជាជនទូទាំងប្រទេសត្រូវជឿជាក់ទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ។ តាមនោះ កុំស្តាប់តាមជនអគតិញុះញូងធ្វើឲ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់សង្គមនិង ជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាជន។
លោកស្រី Truong Thi Mai អញ្ជើញថ្លែងមតិក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត |
ក្នុងថ្ងៃដដែល លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រ ជាជនមជ្ឈិមរួមជាមួយសមាជិកសភាមណ្ឌល Lam Dong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតឃុំ Lat ស្រុក Lac Duong និងឃុំ Ka Don ស្រុក Don Duong ខេត្ត Lam Dong។ អញ្ជើញឆ្លើយមតិរបស់អ្នកបោះឆ្នោត ស្តីពីសេចក្តីព្រាងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស លោកស្រី Truong Thi Mai បានផ្តល់អនុសាសន៍ថា៖ “ពីឥឡូវនេះដល់ខែតុលា រដ្ឋសភានៅតែបន្តស្តាប់និងកែតម្រូវគោលនយោបាយទាំងអស់ឲ្យសមស្រប។ សំខាន់បំផុត ប្រជាជនគេចង់ដឹងថា ពេលដែលមណ្ឌលសេដ្ឋកិច្ចទាំងអស់នេះអភិវឌ្ឍ គឺអធិបតេយ្យភាពរបស់យើងនឹងអភិវឌ្ឍន៍យ៉ាងដូចម្ត៉េចដែរ។ សំណួរនេះ រដ្ឋសភានឹងបន្តស្រាវជ្រាវ ដោយយកមតិទូលំទូលាយពីអ្នកសេដ្ឋកិច្ច ជំនាញការ ពីក្រសួងការពារប្រទេស នគរបាលនិងសំខាន់បំផុតគឺពីប្រជាជន”។
លោក Tran Quoc Vuong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Van Yen ខេត្ត Yen Bai |
ក៏នារសៀលថ្ងៃទី១៨មិថុនា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈិមបក្សនិងគណៈប្រតិភូសមាជិកសភាមណ្ឌល Yen Bai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Van Yen ខេត្ត Yen Bai ផងដែរ៕