ថ្នាក់ដឹកនាំបក្ស រដ្ឋរៀបចំពិធីជប់លៀងអបអរសាទអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ
(VOVWORLD) -នាយប់ថ្ងៃទី១៩ធ្នូ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀង អបអរសាទ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ថ្នាក់ដឹកនាំបក្ស រដ្ឋរៀបចំពិធីជប់លៀងអបអរសាទអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ |
នាយប់ថ្ងៃទី១៩ធ្នូ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀង អបអរសាទ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖
“ ក្នុងបរិយាបទនេះ ជាងពេលណាទាំងអស់ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរត្រូវរួមកម្លាំងកាយចិត្ត ជាធ្លុងមួយ ពង្រីកប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក បន្តជំរុញបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិទាំងពីរឈានទៅសង្គមនិយម។ បក្ស រដ្ឋ និងប្រជាជនវៀតណាមប្តេជ្ញាចិត្តខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីបក្ស រដ្ឋ និងប្រជាជនឡាវជាភាតរះ រក្សា ការពារ និងពូនជ្រុំអោយចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម -ឡាវ ដើម្បីភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។”
រីឯ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានបង្ហាះនូវជំនឿជាក់ថា៖ក្រោមការដឹកនាំរបស់បក្ស រដ្ឋវៀតណាម ប្រជាជនវៀតណាមនឹងបន្តដណ្ដើមបានជោគជ័យថ្មី ធំធេងថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ជំរុញប្រទេសជាតិកាន់តែអភិវឌ្ឍន៍៖
“ ជាថ្មីម្តងទៀត ខ្ញុំសូមតាងនាមអោយបក្ស រដ្ឋ និងប្រជាជនឡាវ សម្ដែងថ្លែងអំណរគុណយ៉ាងស្មោះសរ និងដឹងគុណជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានលៃទុកការគាំទ្រ ការជួយឧបត្ថម្ភសំរាប់ប្រជាជនឡាវ មិនគ្រាន់តែនៅក្នុងដំណាក់កាលតស៊ូប្រឆាំងសង្គ្រោះប្រទេសជាតិមុននេះ ថែមទាំងក្នុងដំណាក់កាលការពារនិងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ យើងខ្ញុំសូមសន្យាថា បក្ស រដ្ឋ និងប្រជាជនឡាវ នឹងប្តេជ្ញាចិត្តធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយវៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី មិត្តភាព និងសាមគ្គីភាព ដែលបានបណ្ដាជំនាន់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំ និងអប់រំអោយជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ បន្តការពារទំនាក់ទំនងកម្រមាននេះរឹងមាំជានិច្ច។”
ក៏ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី២០ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកNguyen Phu Trong និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៌រូបថត៖ ពោពេញទៅដោយមនោសញ្ជេតនាសាមគ្គីភាពពិសេស វៀតណាម-ឡាវ ផងដែរ៕