ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី ១ កញ្ញា គណៈប្រតិភូគណៈកម្មាធិកាមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបដិវត្តន៍ ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០១៧) និងបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ 
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ 

នាព្រឹកថ្ងៃទី ១ កញ្ញា គណៈប្រតិភូគណៈកម្មាធិកាមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបដិវត្តន៍ ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០១៧) និងបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធមានអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ គណៈប្រតិភូបានគោរពគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។

ក្រោយមក គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលីនៅវិមានគោរពវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលីនៅទីក្រុងហាណូយផងដែរ។

នាថ្ងៃទី ១ កញ្ញាដដែល បណ្ដាគណៈប្រតិភូគណៈកម្មការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស បានដាក់កម្រងផ្កា ចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលីនៅវិមានគោរពវិញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី។

ក៏នាព្រឹកថ្ងៃទី ១ កញ្ញាដដែល គណៈប្រតិភូថ្នាក់ដឹននាំគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានអុជធូបវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ