ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោកNguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron

(VOVworld) - នារសៀលថ្ងៃទី២៩ កក្កដា នៅខុទ្ទកាល័យមជ្ឈឹមបក្ស អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក​Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយក
រដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ដែលកំពុងអញ្ជើញបំពេញទស្សន
កិច្ចនៅវៀតណាម។នៅទីនេះ លោក Nguyen Phu Trong មាន គោលបំណងថា ដំ
ណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកនាយករដ្ឋ មន្រ្តីអង់គ្លេសនឹងរួម
ចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បន្តជំរុញកិច្ច សហប្រតិបតិ្តការលើ
វិស័យនានាក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រ ភពអង់គ្លេស ក្នុង
នោះមានទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈបក្សនយោ
បាយនៃអង់គ្លេសទៀតផង។លោកអគ្គលេខាបក្សក៏ស្នើរឲ្យអង់គ្លេសបន្តមាន
សម្លេងសកម្មចំពោះការដោះស្រាយដោយសន្តិវិធីនូវជំលោះនានានៅតំបន់
អាស៊ី-ប៉ាស៊ី ហ្វិកក៏ដូចជាលើពិភពលោកផងដែរ។

រីឯនាយករដ្ឋមន្រ្តីលោក David Cameron បានអះអាងថា រាជរដ្ឋាភិបាលអង់គ្លេស
គោរពទំនាក់ទំនងជាមួយវៀតណាម និងខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចសន្យាជាមួយវៀតណាមលើបណ្ដាវិស័យអាទិភាព។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស - ảnh 2
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស
លោក David Cameron (រូបថត៖VGP)

ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។នៅទីនេះ លោក
ប្រធានរដ្ឋបានសំដែងជំនឿជាក់ថា ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) រវាងវៀតណាមនិងEUត្រូវបានចុះហត្ថលេខា​ទំនាក់ទំនងសហប្រតិបតិ្ត
ការ ពាណិជ្ជកម្មរវាងវៀតណាមនិងចក្រភពអង់គ្លេសនឹងមានការផ្លាស់ប្ដូរ
យ៉ាងសកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ