ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Bac Lieu

(VOVWORLD) - ថ្លែងមតិចែករំលែកក្ដីសោមនស្សរីករាយជាមួយជនរួមជាតិទាំងអស់ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលគឺ ជាឱកាសដើម្បីរំលឹកឡើងវិញប្រពៃណី ក៏ដូចជាសកម្មភាពនយោបាយនៅ ទីប្រជុំជន តាមនោះលើកកំពស់ជីវភាពរស់នៅទាំងខាងវប្បធម៌និងស្មារតីសម្រាប់ ប្រជាជន។
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Bac Lieu - ảnh 1លោក Pham Minh Chinh សមាជិកការិ យាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹម ថ្លែងនៅទិវាបុណ្យ (រូបថត៖ VOV) 

  នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោក Pham Minh Chinh សមាជិកការិ យាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈចាត់តាំងមជ្ឈឹម បាន អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅទីប្រជុំជនភូមិ Tra Ban ២ ឃុំ Chau Hung A ស្រុក Vinh Loi ខេត្ត Bac Lieu។ ថ្លែងមតិចែករំលែកក្ដីសោមនស្សរីករាយជាមួយជនរួមជាតិទាំងអស់ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលគឺ ជាឱកាសដើម្បីរំលឹកឡើងវិញប្រពៃណី ក៏ដូចជាសកម្មភាពនយោបាយនៅ ទីប្រជុំជន តាមនោះលើកកំពស់ជីវភាពរស់នៅទាំងខាងវប្បធម៌និងស្មារតីសម្រាប់ ប្រជាជន។ លោកមានគោលបំណងថា ជនរួមជាតិទាំងអស់បន្តអនុវត្តចលនា ប្រឡងប្រណាំងកសាងផែនមហាសាមគ្គីអោយកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បន្ត ជំរុញខ្លាំងនូវការងារឃោសនាទៅកាន់ប្រជាជនអំពីគោលមាគ៌ា គោល នយោបាយរបស់បក្សនិងរដ្ឋ។

ក្នុងឱកាសនេះដែរ លោកប្រធានគណៈចាត់តាំងមជ្ឈឹមបានប្រគល់ផ្ទះមហា សាមគ្គីចំនួន១០ខ្នងជូនគ្រួសារក្រីក្រនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ