ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ

(VOVWORLD) - គណៈប្រតិភូបានសំដែងសេចក្ដីគោរព និងការដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញ ជាស្ថាបនិកនិងមេដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម៕
ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ (រូបថត៖ TTXVN) 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៨ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ឆ្នាំ១៩៣០ ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨) និងទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨នោះ នាថ្ងៃទី៣ កុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កានិងចូលប្រាំងតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយដាក់កម្រងផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិថី Bac Son រដ្ឋធានីហាណូយផងដែរ។ អញ្ជើញចូលរួមពិធីនេះមានថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ គណៈប្រតិភូបានសំដែងសេចក្ដីគោរពនិងការដឹងគុណដ៏ធំធេងចំពោះលោកប្រធានហូជីមិញ ជាស្ថាបនិកនិងមេដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ