ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទទួលជួបនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលីស៊ានឡុង

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទទួលជួបនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលីស៊ានឡុង - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីសិង្ហបុរីលោក លីស៊ានឡុង
(រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៣ មិនា នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី សិង្ហបុរី
លោក​ លីស៊ានឡុង ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានវាយតំលៃខ្ពស់
ចំពោះលទ្ធផលនៃកិច្ចចរចាររវាងនាយករដ្ឋមន្រ្តីទាំងពីររូប ព្រមទាំងលើកទឹកចិត្ត
សហគ្រាសសិង្ហបុរីបន្តបើកទូលាយ វិនិយោគកសាងមណ្ឌលបច្ចេកវិទ្យាខ្ពស់
មណ្ឌលឧស្សាហកម្មម្ហូរអាហារនៅខេត្ត Thanh Hoa និងមណ្ឌល software នៅទីក្រុង
Da Nang។រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក លីស៊ានឡុង ឲ្យដឹងថា សិង្ហបុរីមាន
គោលបំណងសហប្រតិបតិ្តការជាមួយវៀតណាម ដើម្បីវិនិយោគ កសាងមណ្ឌល
បច្ចេកវិទ្យាខ្ពស់ និងមណ្ឌលឧស្សាហកម្ម software នៅវៀតណាម។លោក
លីស៊ានឡុង អះអាងថា នឹងគាំទ្រយ៉ាង ខ្លាំងក្លាដើម្បីវៀតណាមរៀបចំប្រកបដោយ
ជោគជ័យនូវសន្និសីទជាន់ខ្ពស់ APEC លើកទី២៥នៅទីក្រុង Da Nang។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក លីស៊ានឡុង បានអញ្ជើញទៅជួបសំដែង
ការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងជួបសន្ទនាជាមួយប្រធាន
រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។នាយប់ថ្ងៃដដែលនាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជាអធិបតី
ពិធីជប់លៀងជូ​ននាយករដ្ឋមន្ត្រីលោក លីស៊ានឡុង និងលោក ជំទាវរួមជាមួយ
គណៈប្រតិភូសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ