(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលីពិការ
វៀតណាម នាព្រឹកថ្ងៃទី២៧ កក្កដា គណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិមជ្ឈឹម
បក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀត ណាមបានទៅដាក់តម្រងផ្កា អុធធូបនៅស្ដូបគោរពវិញ្ញណក្ខ័ន្ទវីរៈយុទ្ធជនពលី
និង ចូលប្រាង្គតម្កល់សពគោរពវិញ្ញណក្ខ័ន្ទលោកប្រធានហូជីមិញ។ចូលរួមព្រឹត្តិការ
ណ៍នេះរួមមានអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong
Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ប្រធានរដ្ឋសភា លោក Nguyen
Sinh Hung ព្រមទាំងអតីតថ្នាក់ដឹកនាំកំពូលនានាទៀតផង។
នាថ្ងៃដដែល គណៈប្រតិភូនៃក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការ
ងារ យុទ្ធជនពិការនិងសង្គមកិច្ច និងគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយក៏
បានទៅដាក់កម្រងផ្កា អុធធូបនៅស្ដូបគោរពវិញ្ញណក្ខ័ន្ទវីរៈជនពលីនិងចូលប្រាង្គ
តម្កល់សពគោរពវិញ្ញណក្ខ័ន្ទលោកប្រធានហូជីមិញផងដែរ៕