ថ្នាក់ដឹកនាំបក្សចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមមូលដ្ឋាន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅឃុំ Tan Hop ស្រុក Van Yen ខេត្ត Yen Bai បានរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់ឃុំសម្រេចបានស្តង់ដារជនបទថ្មី និងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ឆ្នាំ ២០២១។

ថ្នាក់ដឹកនាំបក្សចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមមូលដ្ឋាន - ảnh 1សមាជិក អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Tan Hop ស្រុក Van Yen ខេត្ត Yen Bai 

អញ្ជើញចូលរួម ជាមួយបក្ខភាគនិងប្រជាជនឃុំ Tan Hop ស្រុក Van Yen សមាជិក អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាពរបស់ប្រទេសជាតិមានកម្លាំងខ្លាំងក្លា និងមានអត្ថន័យសំខាន់ណាស់។ ដោយសារសាមគ្គីជនជាតិដ៏ធំធេងនេះ យើងបានជម្នះលើការលំបាកជាច្រើន ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន សម្បូរសប្បាយ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះ លោក Vo Van Thuong បានប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយគំរូនៅតំបន់នោះ។ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងថ្នាក់ដឹកនាំខេត្ត Yen Bai ក៏បានជូនអំណោយដល់ភូមិ និងគ្រួសារគំរូក្នុងចលនាមហាសាមគ្គីជនជាតិទាំង មូលនិងគ្រួសារគំរូដែលរួចផុតពីភាពក្រីក្រក៏ដូចជា គ្រួសារក្រីក្រដែលមានការលំបាកពិសេសនៅក្នុងតំបន់។

ក៏នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោក Tran Cam Tu បានចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅភូមិ Phu Lam ឃុំ Phu Nhuan ស្រុក Bao Thang ខេត្ត Lao Cai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ