ថ្នាក់ដឹកនាំបក្សទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅតំបន់នានាទូទាំងប្រទេស
(VOVworld)-នារសៀលថ្ងៃទី២២ខែមករា ប្រធានគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹម លោកVo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅ
មន្ទីរពេទ្យ Cho Ray និង ស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ។នៅទីនេះ លោក Vo
Van Thuong បានវាយតម្លៃថា មន្ទីរពេទ្យ Cho Ray មិនត្រឹមតែជាកន្លែងពិនិត្យ ព្យា
បាលជំងឺ ប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អការងារផ្សព្វផ្សាយ បំប៉ន់កម្មាភិបាលសុខា
ភិបាល សម្រាប់ភូមិភាគខាងត្បូងទៀតផង។ នាពេលខាងមុខ មន្ទីរពេទ្យគប្បី
ជម្រុញសកម្ម ភាពស្រាវជ្រាវនិងសហប្រតិបត្តិការ ដើម្បីប្រជាជនអាចមានឱកាស
ទទួលបាន សេវាសុខាភិបាលល្អបំផុតស្រដៀងនឹងប្រទេសជឿនលឿនក្នុងតំបន់។
|
លោកVo Van Thuong និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យ Cho Ray |
អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីសម្រាប់កម្មាភិ
បាល អ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ លោក Vo Van Thuong
មានបំណងថា គណៈកម្មាធិការបក្សនិងគណៈនាយកស្ថានីយ៍ទូរទស្សន៍ទីក្រុងហូ
ជីមិញ គប្បីផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកំពស់ខ្លឹមសារនៃកម្មវិធីនានាសំដៅ
ឆ្លើយតបនឹងតម្រូវការរបស់ទស្សនិកជន។
ក៏ក្នុងថ្ងៃទី២២មករាដែរ ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់
ពាយ័ព្យដឹកនាំដោយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួល
បន្ទុកតំបន់ពាយ័ព្យ លោក Hau A Lenh បានទៅសាកសួរសុខទុក្ខនិងជូនអំណោយ
បុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក២០១៧នៅស្រុក Sa Pa ខេត្ត Lao Cai ផងដែរ៕